មូលហេតុអ្វីបានជាលោក Mauricio Pochettino មិនព្រមចេញពី Spurs ទោះបី Real Madrid និង Man United ចាប់អារម្មណ៍



   មាន​ព័ត៌មាន​ចចាម​អារ៉ាម​មួយ​ចំនួន​បានលើក​ឡើង​ពាក់​ព័ន្ធ​នឹង​អនាគត​របស់​អ្នក​ចាត់​ការ​ Mauricio Pochettino នៅ​ក្លឹប Tottenham។



អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់​ទីន​រូបនេះ​បំពេញតួនាទី​បាន​ល្អ ចាប់​តាំង​ពី​ពេល​ដែល​លោកប្ដូរ​មក​ពី​ក្លឹប Southampton ហើយ​បាន​ដឹក​នាំ​ក្រុម​មួយ​នេះ​ឡើង​ដល់​​ក្នុង​ចំណោម​ក្រុម​៣ ដែល​ឈរ​នៅ​កំពូល​តារាង​​ដល់​ទៅ​ ៣រដូវកាល​ជាប់គ្នា​ទៀត​ផង។


នាពេល​ថ្មីៗ​នេះ លោក Pochettino មាន​ព័ត៌​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​ Manchester United ប៉ុន្តែ​ខ្លួន​លោក​ផ្ទាល់​បាន​​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​មួយ​នេះ​ដោយ​ខ្លួន​ឯង​កាល​ពី​ដើម​សប្ដាហ៍​នេះ។
ប៉ុន្តែ​អតីត​កីឡាករ​របស់​ក្លឹប​ Spurs មួយ​រូប​ គឺ​កីឡាករ Dimitar Berbatov មិន​គិត​ថា​លោក Pochettino នឹង​ចាក​ចេញ​ពី Spurs នោះទេ ព្រោះ​ប្រធាន​ក្លឹបគឺ​លោក Daniel Levy ច្បាស់​ជា​មិន​បណ្ដោយ​ឲ្យ​រឿង​មួយ​នេះ​កើត​ឡើង​ឡើយ។
កីឡាករ Dimitar Berbatov ដែល​ធ្លាប់​មាន​ប្រវត្តិ​ចរចា​ជាមួយ​លោក Levy បាន​ប្រាប់​សារព័ត៌មាន Goals កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ “ក្លឹប​បាន​ផ្ដល់​គ្រប់​យ៉ាង​តាម​ដែល​អ្នក​ចាត់​ការ​ចង់​បាន​ដូច​ជា​ ក្រុម​មួយ​ដ៏​ល្អ ទីលាន​ហ្វឹក​ហាត់​ល្អ កីឡដ្ឋាន​ធំទូលាយ​ និង​ទំនើប​ដែល​ពួក​គេ​នឹង​ទទួល​បាន​ជាដើម។ អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​នោះ​គឺ​ពាន​រង្វាន់ រឿងនេះ​​អ្នក​ចាត់ការ​ដឹង​ច្បាស់​ហើយ គឺ​គាត់​ចង់​ឈ្នះ​បាន​ពាន​រង្វាន់ និង​តំណែង​ជើង​ឯក”។

“ក្រៅ​ពី​នេះ អ្វី​ក៏​គាត់​មានដែរ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​នៅ​ទីនេះ​បន្ត​ទៀត។ ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​ជា​ច្រើន នរណា​ក៏​និយាយ​ពាក្យ​ល្អ​អំពី​គាត់ដែរ។ ដើម្បី​ឲ្យ​ Spurs អាច​រីក​លូតលាស់​ដល់​កម្រិត​ខ្ពស់​មួយ​ដែល​គេ​ចង់​បាន ពួក​គេ​ត្រូវ​ការ​លោក Pochettino នៅ​ទីនេះ​បន្ត​ទៀត”។




By: DIG88sport

Post a Comment

0 Comments