គន្លឹះទាំង 6 ដែលជួយឱ្យមនុស្ស​ស្រី​មានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ




     ការវិវឌ្ឍន៍នៃអាយុកាលគឺជាច្បាប់ធម្មជាតិ ប៉ុន្តែការធ្វើឱ្យសម្រស់ និងសុខភាពមានភាពកាន់តែប្រសើរឡើងទៅតាមអាយុកាលនោះគឺជារឿងចាំបាច់បំផុតដែលយើងត្រូវធ្វើ។ ទាំងនេះគឺជាគន្លឹះដ៏សាមញ្ញបំផុតដែលអាចជួយយើងឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាតចាប់តាំងពីខាងក្នុងមក។



ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ស្បែក​ស្ងួត ស្បែក​ស្រអាប់ ជ្រីវជ្រួញ ជា​ដើម។ ការថែរក្សាស្បែកត្រូវតែធ្វើឡើងទៅតាមមូលដ្ឋានដែលអាចធ្វើឱ្យស្បែកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានភាពភ្លឺថ្លា៖
១.ទទួលទានអាហារដែលល្អសម្រាប់សុខភាព
អាហារដែលយើងត្រូវ​ទទួលទានរួមមានបន្លែ និងផ្លែឈើព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយរបស់យើងដែលអាចធ្វើឱ្យស្បែកមានសុខភាពល្អ។
២.ការធ្វើលំហាត់ប្រាណ
យើងត្រូវដើរ ៣០ នាទី ឬក៏ទៅក្លឹបហាត់ប្រាណ ព្រោះវាមិនគ្រាន់តែជួយសម្អាតស្បែកប៉ុណ្ណោះទេថែមទាំងជួយសម្អាតកោសិកាឈាមក្នុងស្បែកទៀតផង។ ការធ្វើលំហាត់ប្រាណក៏អាចកម្ចាត់កាកសំណល់ដែល​មាន​ក្នុង​ស្រទាប់ស្បែកបានផងដែរ។ ជាពិសេសវាអាចធ្វើឱ្យយើងមានអារម្មណ៍ធូរស្បើយ ការពារការកើតមុន និងជួយសុខភាពទូទៅ។ ការដែលមានសុខភាពល្អ និងរាងកាយមាំមួន​ស្មើនឹងមានស្បែកស្អាតតាមបែបធម្មជាតិ។

៣.ការទទួលទានទឹក
ដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុងមក សូមញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់។ អ្នកជំនាញបានណែនាំឱ្យទទួលទានទឹកយ៉ាងតិចពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ និងរៀងរាល់ថ្ងៃ។ ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងសុខភាពរាងកាយ និងសុខភាពស្បែក។ ទឹកក៏អាចជួយបណ្តេញជាតិពុលក្នុងរាងកាយរបស់យើងបានផងដែរ។
៤.ត្រូវថែទាំសុខភាពឱ្យបានល្អ
សម្រាប់អ្នកដែលតែងតែធ្វើវាជាប្រចាំគួរតែកាត់បន្ថយការជក់បារី និងទទួលទានគ្រឿងស្រវឹង។ សកម្មភាពទាំងអស់នេះគឺជាការដែលយកជាតិពុលចូលក្នុងរាងកាយដែលជាមូលហេតុចម្បងក្នុងការធ្វើឱ្យស្បែកមានសុខភាពមិនល្អ។ សូមកាត់បន្ថយទម្លាប់នៃការធ្វើរឿងទាំងនេះ នោះស្បែកក៏ដូចជាសុខភាពរបស់អ្នកប្រាកដជាមានភាពប្រសើរឡើង។
៥. លាបគ្រីមសម្រាប់ការពារស្បែកពេលយប់
សូមប្រើប្រាស់គ្រីមនៅពេលយប់ដែលអាចជួយធ្វើឱ្យស្បែករបស់អ្នកសម្រាក និងមានភាពស្រស់ស្អាតនៅពេលដែលអ្នកគេង។ គ្រីមលាបនៅពេលយប់គឺត្រូវបានគេដឹងថាវាអាចជួយឱ្យស្បែករបស់អ្នកមានសំណើម និងកាត់បន្ថយក៏ដូចជាធ្វើការជួសជុលកោសិកាស្បែកខូច។
៦. ឡេលាបខ្លួន
ផ្ទៃមុខរបស់យើងមិនមែនជាកន្លែងតែមួយគត់ដែលត្រូវយកចិត្តទុកដាក់ថែរក្សានោះទេ។ ដើម្បីទទួលបានស្បែកស្អាតពេញមួយតួខ្លួននោះអ្នកត្រូវប្រាកដថាអ្នកបានលាបឡេពេញតួខ្លួនរបស់អ្នកឱ្យបាន ២ ដងក្នុង ១ ថ្ងៃ។សូមផ្តោលើការថែរក្សាស្បែកដែលងាយនឹងស្ងួត និងជាំ ឬក្រិនដូចជា កែងដៃ ក្បាលជង្គង់ និងកែងជើងជាដើម។








BY: LELE

Post a Comment

0 Comments