Ronaldo ថា Juventus ល្អជាងក្រុមណាៗទាំងអស់ ដែលធ្លាប់ចូលរួមជាមួយពីមុនមក



នៅពេល​ត្រូវ​អ្នកកាសែត​សួរ​ថា​តើ​កីឡាករ Juventus ណា​ខ្លះ​ដែល​គេពេញចិត្ត Cristiano Ronaldo មិនត្រឹម​តែឆ្លើយ​រឿង​កីឡាករ​ Juventus ប៉ុណ្ណោះទេ តែ​ថែមទាំងរាលដាលដល់ មិត្តរួមក្រុម​របស់​ខ្លួន​នៅ​ Real Madrid ទៀត​ផង។


នៅក្នុង​បទសម្ភាសជាមួយកាសែត Gazetta និងត្រូវបាន​សុំឲ្យ​លើកឈ្មោះមិត្ត​រួមក្រុម​នៅក្លឹប​បច្ចុប្បន្នដែល​គេ​យល់​ថា​ល្អនោះ Ronaldo បែជា​សុំមិន​ចុច​ចំឈ្មោះ​មិត្ត​រួមក្រុម​ តែ​បាន​និយាយ​ដោយ​ត្រង់​ៗ ដោយ​បាន​លើក​ឡើង​ថា កីឡាករ​នៅក្លឹប Juventus លេង​ក្នុង​ស្មារតីជាក្រុម​ល្អជាងក្លឹប​ណាៗទាំងអស់។ “វាមិន​សូវ​យុត្តិធម៌នោះទេ​ ក្នុង​ការ​ចុច​ឈ្មោះ​ប៉ុន្មាន​នាក់​ថា ល្អ តែខ្ញុំអាច​និយាយបាន​ថា នេះជាក្រុម​ដ៏ល្អបំផុត​ដែល​ខ្ញុំមិនធ្លាប់​ជួប”។ “នៅទីនេះយើងគឺជាក្រុម នៅកន្លែងផ្សេង មាន​កីឡាករ​ដែល​មាន​យល់​ថា​ខ្លួន​ឯង អស្ចារ្យជាងអ្នកដទៃ តែនៅទីនេះពួកគេ​គ្រប់គ្នា​គឺស្ថិត​នៅក្នុង​កម្រិត​ជាកីឡាករ​ស្មើគ្នា គឺពួកគេ​ហ្នឹងន ហើយ​មាន​ចិត្ត​ចង់​ឈ្នះការប្រកួត​ជានិច្ច”។
បន្ទាប់មក​គេ​ក៏បាន​រំលឹក​ដល់​ក្រុម​ចាស់​របស់ខ្លួន ដោយបាន​លើក​ឡើង​ថា​កីឡាករ​នៅ Real Madrid ក៏​ហ្នឹងន​ល្អដែរ តែក្លឹប​អេស្ប៉ាញនោះមិន​អាច​ធៀប​នឹង​ក្លឹប​ដែល​មាន​បរិយាកាស​គ្រួសារ​ដូចនៅ Juventus នេះបានទេ។ “ទោះពេល​ Dybala ឬ Mandzukic មិន​អាច​រកបាន​គ្រាប់បាល់ក្តី ក៏​ពួកគេ​តែងតែ សប្បាយ ញញឹបជានិច្ច”។ “សម្រាប់ខ្ញុំ​ យល់​ថា​នេះជា​រឿង​ល្អបំផុត ដែល​ខ្ញុំមើល​ឃើញ​ថា​មាន​ភាព​ខុសគ្នា។ ទោះថា​នៅ Madrid គ្រប់គ្នា​ស្ងប់ស្ងៀម តែ​មិន​អាច​ដូចទៅនេះទេ”។ “នៅទីនេះគឺខុសពី Madrid គឺទីនេះមាន​លក្ខណៈជាគ្រួសារជាង”។

Image result for Cristiano Ronaldo
Ronaldo ពេលនេះកំពុង​បង្ហាញភាពលេចធ្លោរទៅ Juventus ដោយគេ​អាច​រកបាន ១០ គ្រាប់ ពីការ​បង្ហាញខ្លួន ១៥ ប្រកួតក្នុងលីគ។ សំខាន់ជាងនេះទៅទៀត គេ​ហាក់​មាន​អំណរ​ចំពោះគ្រាប់បាល់​របស់​មិត្ត​រួមក្រុមទៀត​ផង ហើយ​មើល​ទៅ​ហាក់​រីករាយ​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យមិត្ត​រួមក្រុម​ មិន​ត្រឹម​តែស៊ុត​ខ្លួនឯងនោះទេ៕





Dig88sport


Post a Comment

0 Comments