តារាល្បីៗទាំង ៥ ដួងនេះ បើកហាងអាហារផ្ទាល់ខ្លួន ធំៗ ហើយទំនើបៗថែមទៀត!

តារាថៃ៖ តារាអ្នកសម្តែងនៅក្នុងសង្គមសិល្បៈ តែងតែមានការងារមមាញឹកជាបន្តបន្ទាប់ ប៉ុន្តែទោះបីជាមានការងាររវល់យ៉ាងណាក៏ដោយ ក៏តារាមួយចំនួននៅតែឆ្លៀតពេលវេលាបើកជំនូញរកស៊ីផ្ទាល់ខ្លួនដែរ ដើម្បីរកចំណូលបន្ថែម។
ជាក់ស្តែង តារាប្រុសល្បីៗទាំង ៥ ដួងនេះ បានបើកហាងលក់អាហារយ៉ាងធំ ថែមទាំងទំនើបទាន់សម័យទៀតផង ក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាមនុស្សប្រុសមែនតែរសនិយមរបស់ពួកគេស្រលាញ់ការចម្អិនអាហារ មិនចាញ់នារីៗប៉ុន្មាននោះទេ។
តោះចង់ដឹងថាមានតារាប្រុសរូបណា បើកហាងអាហារប្រភេទណាខ្លះនោះ យើងមកតាមដានទស្សនាជាមួយគ្នាដូចខាងក្រោមនេះតទៅ៖
១) តារាសម្តែង Boy Pakorn ៖ បានបើកហាងអាហារបែបជប៉ុន ដែលមានឈ្មោះថា «Sushi Shin» មានលក់អាហារជប៉ុនជាច្រើនបែប និងមើលទៅសុទ្ធតែគួរឱ្យចង់ញ៉ាំទាំងអស់។ គិតមកដល់បច្ចុប្បន្ននេះហាងអាហាររបស់លោកក៏បានដំណើរការយ៉ាងរលូន ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននាក់ ពិសេសអ្នកដែលចូលចិត្តទទួលទាន Sushi ។ 
២) តារាសម្តែង Ken Phuphoom ៖ បើកហាងអាហារដ៏ធំមួយ ដែលមានឈ្មោះថា «Kiew Kai Ka» មានលក្ខណៈជា Glass House ដោយមានអាហារជាច្រើនមុខ រួមទាំងបង្អែមបែបថៃ ដែលអាចឱ្យភ្ញៀវជ្រើសញ៉ាំបានតាមចិត្ត។
៣) តារាសម្តែង Alex Theeradej ៖ បានបើកអាហារលក្ខណៈញ៉ាំលេងពេលល្ងាច ដែលមានឈ្មោះថា «Monster Beef»។ ហាងនេះមានលក់ជាប្រភេទសាច់អាំង និងមានគ្រឿងសមុទ្រលាយជាមួយគ្នាទៀតផង ដែលសាកសមសម្រាប់កម្មវិធីជួបជុំគ្នា ឬពិធីជប់លៀងផ្សេងៗជាដើម ហើយបច្ចុប្បន្ននេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
៤) តារាសម្តែង Great Warintorn ៖ បានបើកអាហារ នំ និងកាហ្វេដ៏ទំនើបមួយ ដែលមានឈ្មោះថា «Life And Kuisine» ដោយមានការតុបតែងតាមបែបស្ទីលអឺរ៉ុបយ៉ាងស្រស់ស្អាត។ ហើយហាងមួយនេះ ក៏បានរួមទុនគ្នាជាមួយនឹងមិត្តក្នុងសិល្បៈជាច្រើននាក់ផងដែរ និងកំពុងតែទទួលបាននូវការគាំទ្រខ្លាំង មិនចាញ់ហាងតារាឯទៀតនោះឡើយ។ 
៥) តារាសម្តែង Shakrit ៖ ក៏បានបើកហាងអាហារដ៏ធំមួយ ដែលមានឈ្មោះថា «Siam Wisdom» ដោយបានរួមទុនជាមួយលោក Chumpon Jangprai ចុងភៅម្នាក់ដ៏ល្បីនៅក្នុងស្រុក។ ហាងអាហារមួយនេះ ក៏បានរៀបចំតុបតែងឡើងតាមបែបបុរាណ សាកសមទៅនឹងអ្នកដែលចូលចិត្តទីកន្លែងស្ងប់ស្ងាត់ និងមានលក់បង្អែម ព្រមទាំងអាហារដ៏មានឱជារសជាច្រើនមុខទៀត៕





By: LELE

Post a Comment

0 Comments