Buffon ថាខ្សែ​ប្រយុទ្ធ​៣​នាក់របស់ Liverpool ល្អជាង PSG និងក្លឹបនៅអឺរ៉ុប !


​  កំពូល​អ្នក​ចាំ​ទី​ជើង​ចាស់ Gianluigi Buffon បាន​ធ្វើ​ការ​វាយ​តម្លៃ​​លើ​ខ្សែ​ប្រយុទ្ធ​៣​នាក់​ខាង​មុខ​របស់ Liverpool ដោយ​និយាយ​ថា ពួក​​គេ​ជា​​គឺ​ល្អ​ជាង​គេ​លើ​លោក​ពេល​នេះ។

​​  
  ក្នុង​កិច្ច​សម្ភាសន៍​​មួយ​ជាមួយ Mirror កីឡាករ​សញ្ជាតិ​អ៊ីតាលី​ដែល​ធ្លាប់​លេង​ទល់​នឹង​ក្រុម​ខ្លាំង​ជា​ច្រើន​ក្នុង​អាជីព​​រយៈ​ពេល​២៤​ឆ្នាំ​ក្នុង​អាជីព​​បាន​និយាយ​​ពី​ចិត្ត​ស្មោះ​ថា ខ្សែ​ប្រយុទ្ធ​​៣​ខាង​លើ​របស់ Livepool ល្អ​ជាង​ប្រយុទ្ធ​៣​របស់ PSG។

   Neymar និង Kylian Mbappe គឺ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ហើយ Edinson Cavani ស្ថិត​ក្នុង​លំដាប់​កីឡាករ​ក ប៉ុន្តែ​អ្នក​ចាំ​ទី​វ័យ​៤០​ឆ្នាំ​និយាយ​ថា៖ “Liverpool ​មាន​ក្រុម​ដ៏​ខ្លាំង​មួយ ប៉ុន្តែ​ខ្ញុំ​សម្លឹង​ឃើញ​ជា​ពិសេស​លើ​ប្រយុទ្ធ​ខាង​មុខ​របស់​ពួក​គេ។ Salah, Mane និង Firmino មាន​ល្បឿន​​លឿន​ខ្លាំង ចេះ​បង្កើត​ឱកាស​និង​អាច​គំរាម​រក​​គ្រាប់​បាល់​​គ្រប់​ពេល។


  Gianluigi Buffon បាននិយាយបន្តទៀតថា ៖ ពេញ​មួយ​អាជីព​របស់​ខ្ញុំ ចង់​តែ​លេង​សាក​សមត្ថភាព​ខ្លួន​ឯង​ជាមួយ​ក្រុម​ខ្លាំង​ៗ។ សម្រាប់​ពេល​នេះ ខ្ញុំ​គិត​ថា​គ្មាន​ក្រុម​ណា​នៅ​អឺរ៉ុប​មាន​ប្រយុទ្ធ​៣​ខាង​លើ​ល្អ​ជាង Liverpool ទេ”៕ ​​​








Dig88sport


Post a Comment

0 Comments