CR7 បានបំបែក និងបង្កើតកំណត់ត្រានៅ JUVENTUS


   Ronaldo ក៏បានបង្កើតកំណត់​ត្រា​ថ្មី​មួយ​ទៀត ដោយ​ក្លាយជាកីឡាករ Juventus ដំបូងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដែល​រកបាន ៩ គ្រាប់​ ពីការ​បង្ហាញខ្លួន ១៣ លើក ក្នុង​រយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។


  កីឡាករ​ព័រទុយកាល់​រូប​នេះ ពេលបាន​​ទៅដល់លីគកំពូល​អ៊ីតាលី ប្រៀបបាន​ដូចត្រី​បាន​ចូលដល់​ក្នុង​ទឹក ដែល​ជួយ​ឲ្យ​គេ​រកបាន​គ្រាប់​បាល់​យ៉ាងឆាប់រហ័ស និង​ជួយឲ្យក្លឹប​ថ្មី​របស់​គេ​ទទួលបាន​ជ័យ​ជម្នះ​ជាបន្តបន្ទាប់។
Ronaldo បាន​ជួយ​ឲ្យ​ Juventus ធ្វើ​ដំណើរ​ក្នុង​រដូវកាល​ថ្មីនេះ​ដោយ​រលូន គឺមិនធ្លាប់​ស្គាល់​ពាក្យថា​ចាញ់ ដែល​ប្រៀបបាន​នឹង​ការ​ប្រណាំង​ដែល​មាន​សេះតែមួយក្បាលអញ្ចឹងដែរ ដែលពេល​នេះ Juventus មានពិន្ទុនាំមុខក្លឹប​នៅលេខរៀងទីពីរ គឺ Napoli រហូតដល់ ៨ ពិន្ទុ ឯណោះ។

ក្រោយបាន​ចុះកុងត្រា​ផ្លាស់​ពី​ Real Madrid មកកាន់​ក្លឹប​ក្នុង​ Serie A នេះ មានមតិលើកឡើង​ថា​យ៉ាង​ហោចណាស់​ក៏រូបគេ​ត្រូវការ​ពេលច្រើន​​ដើម្បី​បន្សាំខ្លួន​ជាមួយក្លឹប​ថ្មីនេះ​ដែរ តែ​ការលើកឡើង​ខាងលើ​នេះ​មិនសូវត្រូវ​ប៉ុន្មាន​ទេព្រោះថា ថ្វី​ត្បិត​តែ ៣ ប្រកួត​ដំបូង​គេ​មិនអាច​រកបាន​គ្រាប់បាល់​ក្តី ក៏រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏ល្អ ហើយ ចាប់ពី​ការ​ប្រកួតទី ៤ មកគេ​អាច​រកបាន​គ្រាប់​បាល់ជាបន្តបន្ទាប់។
គ្រាប់បាល់​ពេល​ឈ្នះក្រុម Spal ក៏ជាគ្រាប់បាល់ទី ៤០៧ របស់គេ​ក្នុង​អាជីពនៃលីគកំពូល​អឺរ៉ុបផងដែរ ដោយ​វ៉ាដាច់​ទាំងកីឡាករ Uwe Seeler ដែល​មាន ៤០៦ គ្រាប់ទៀត​ផង។ រហូតមកដល់ពេលនេះមាន​តែ​កីឡាករ ៣ រូប​ប៉ុណ្ណោះ ដែល​នៅនាំមុខ​កីឡាករ​ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល​រូបនេះ នោះគឺកំពូលកីឡាករ Jimmy McGrory, Ferenc Puskas និង Josef Bican៕





By: Dig88sport

Post a Comment

0 Comments