Robben នឹង​ចាក​ចេញ​ពី​ Bayern នៅចុងរដូវកាលនេះ


    Arjen Robben បាន​បញ្ជាក់​ថា​ គាត់​នឹង​ចាក​ចេញ​ពី​ក្លឹប​ Bayern Munich នៅ​ចុង​រដូវ​កាល​នេះ​ ក្រោយ​ពី​បាន​រួម​រស់​ជាមួយ​ក្លឹប​មួយ​នេះ​អស់​រយៈ​ពេល ១០ឆ្នាំ​។
Robben បាន​ផ្ទេរ​មក​លេង​នៅ​ទឹកដី Allianz Arena កាល​ពី​ខែ​សីហា​ឆ្នាំ​២០០៩ ក្រោយ​ពេល​ដែល​គាត់​យល់​ឃើញ​ថា​គាត់​ចាប់​ផ្ដើម​បាត់​បង់​ប្រជា​ប្រិយ​ភាពនៅ​ក្លឹប Real Madrid ​ដោយ​សារ​វត្តមាន​របស់​កីឡាករ  Cristiano Ronaldo និង Kaka។
កីឡាករ​ជម្រើស​ជាតិ​​ហូឡង់​រូប​នេះ​​បាន​រីករាយ​ជាមួយ​ពេល​វេលា​ជិត​ ១០ឆ្នាំ​ជាមួយ​ក្លឹប Bayern ដោយ​បាន​ឈ្នះ​ពាន​ Bundesliga ៧រដូវកាល និង​ពាន DFB-Pokals ៤រដូវកាល​ផងដែរ។
ជោគ​ជ័យ​របស់​ Robben បាន​ចាប់​ផ្ដើម​នៅពេល​ដែល​គាត់​រក​បាន​គ្រាប់​បាល់​នៅ​នាទី​ទី៨៩ ដែល​ជួយ​ឲ្យ​ Bayern Munich ឈ្នះ​ក្លឹប Borussia Dortmund ក្នុង​លទ្ធផល ២ទល់​នឹង​១ ក្នុង​រដូវកាល ២០១២-២០១៣ ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ឆេម​ពានស៍​លីគ​ នៅ​មួយ​ឆ្នាំ​បន្ទាប់​ពី​ Bayern Munich ចាញ់ Chelsea ដោយ​បាល់​ប៉េណាល់ទី​។

ប៉ុន្តែ​កីឡាករ​ដែល​មាន​វ័យ ៣៤ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​ រដូវ​កាល​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​​ដែល​គាត់​លេង​​ឲ្យ​ក្លឹប​យក្ស​ដែល​មាន​មូល​ដ្ឋាន​នៅ​បាវ៉ារៀ​នេះ​ហើយ។
ពេល​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Omnisport កីឡាករ Robben បាន​និយាយ​ថា៖ “នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ Bayern”។
“វា​គឺ​ជា​រយៈ​ពេល ១០ឆ្នាំ​ដ៏​រីក​រាយ។ ប៉ុន្តែ​ឥឡូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​ចាក​ចេញ​ហើយ”។




Dig88sport

Post a Comment

0 Comments