8 ចំណុចដែលធ្វើអោយអ្នកមានអារម្មណ៏ល្អនៅពេលបំពេញការងារប្រចាំថ្ងៃ



  សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ​ LeMushrooms នឹងលើកយកវិធីសាស្ត្រថាតើត្រូវធ្វើដូចម្តេចដើម្បីធ្វើអោយមានអារម្មណ៍រីករាយហើយមានប្រយោជន៍សម្រាប់ខ្លួនឯង។ យើងបានលើកយក ចំណុច៨ ដើម្បីជួយអភិវឌ្ឃន៍ខ្លួននៅការបំពេញកិច្ចការ។

1,​ រីករាយជាមួយនិងការងារ
 
   នៅពេលដែលអ្នកជ្រើសរើសការងារមួយដែលអ្នកស្រលាញ់ នោះអ្នកនិងពេញចិត្ត
នូវអ្វីដែលអ្នកបានធ្វើហើយបានខិតខំធ្វើអោយអស់ពិចិត្តស្វែករកគោលដៅរៀប
ចំផែនការ រីករាយនិងធ្វើវា។ ប៉ុន្តែពេលខ្លះយើងអាចនិងមិនអាចទទួលបានការងារ
ដែលអ្នកស្រលាញ់ កាងារដែលមិនបានគិតទុកជាមុន ចូរគិតថាការងារអ្វីក៏ដោយទោះ
ជាវាមិនបានកម្រៃច្រើនប៉ុន្តែវាជាកំណប់មួួយដែលបានជួយយើង អោយអ្នកស្គាលអ្វី
ហៅថា ជីវិត ស្គាល់មនុស្សច្រើន មានបទពិសោធ មានការគិតត្រូវច្រើនជាងមុន។
ដូចនេះអ្នកគួរតែរីករាយនៅវអ្វីដែលអ្នកមាន និងធ្វើវាអោយបានជោគជ័យ។


2, មិត្តរួមការងារ

​ ពេលដែលអ្នកចូលធ្វើការអ្នកមានមនុស្សជាច្រើនបានស្គាល់អ្នក ប៉ុន្តែអ្នកមិនអាចជា
មនុស្សដែលរួសរាយពេកទេ តែត្រូវធ្វើជាមនុស្សដែលស្មោះត្រង់ព្យាយាមក្នុងកាធ្វើអ្វីមួយ
ក្នុងការធ្វើកាងារ បង្គើនមិត្តភាពល្អជាមួយពួកគេប្រសិនបើអ្នកធ្វើកាងាជាគ្រុម រឺដោយ
ផ្នែកក៏ដោយ ព្រោះពួកគេអាចជួយអ្នកពេលជួបបញ្ហា។


3, កែសម្រួលខ្លួនឯង

 មនុស្សយើងម្នាក់ៗមិនមែនល្អគ្រប់យ៉ាងនោះទេ ប៉ុន្តែអ្នកត្រូវតែល្អអោយបានច្រើននៅ
កន្លែងធ្វើការ អារម្មណ៏មិនល្អក៏មិនត្រូវលាក់ទុកសិនដែរព្រោះថា គេមិនអាចវាស់ចិត្តរបស់
យើងបានទេ នៅកន្លែងការងារមានមនុស្សច្រើនប្រភេទ អ្នកគួរតែរំងាប់អារម្មណ៏តាម
កាលៈទេសៈ។


4, អាទិភាពការងារ

 អ្នកមិនត្រូវទុកវាធ្វើនៅថ្ងៃស្អែកនោះទេ អ្នកគួរតែចែកពេលវេលាសម្រាប់ធ្វើវាអោយរួចស្រាច់
ក្នុងអំឡុងធ្វើការ ប្រុងប្រយ័ត្ននៅពេលធ្វើអ្វិមួយ​ បំពេញចន្លោះខ្វះខាតដែលមាន គ្រប់យ៉ាង
ដែលបានបញ្ចាក់ខាងលើ វាមានអត្ថប្រយោជន៏ខ្លាំងណាស់សម្រាប់អ្នកចង់សម្រេចគោលដៅ។

 

5, សុខភាព
   កាងារមានប្រសិទ្ធិភាពត្រូវបានអមដោយសុខភាពល្អ។ ប្រសិនបើអ្នកមិនមានសុខភាពល្អនោះ
ទេអ្នកមិនអាចបំពេញការងារបានល្អទេ ប្រសិនជាអ្នកពោពេញទៅដោយថាមពលគ្រប់គ្រាន់ដែល
អាចបំពេញការងារទៅតាមម៉ោងនៅកន្លែងធ្វើការ នេះគឺជាចំណុចមួយនៅក្នុងភាពជោគជ័យ 
របសើអ្នក ដូចនេះអ្នកគួតែថែរក្សាសុខភាពអោយបានល្អ។


6, អារម្មណ៏

 ចំណុចនេះក៏មានសារៈណាស់ ការគ្រប់គ្រង់អារម្មណ៏អោយល្អអ្នកអាចបំពេញកាងារបានជោគ
ជ័យ កាមិនប្រកាន់ខឹង អត់អោនមានកាគ្រប់គ្រងចិត្តអោយបានល្អ ព្រោះថាសេចក្តីក្រោធ
ជាឧបសគ្គមួយដ៏ធំរបស់យើង។


7, អត្ថប្រយោជន៍នៃការធ្វើការ

  ពាក្យថាការងារ មិនមែនស្រួលនោះទេការងារអ្វីក៏ដោយត្រូវខិតខំអោយអស់ពីសមត្តភាព
មានគំនិតច្នៃប្រឌិត ក្នុងកាធ្វើអ្វីមួយដោយល្អ ការយកចិត្តទុកដាក់ក្នុងការធ្វើការ។ នៅពេលដែល
អ្នកធ្វើការងារ អ្នកហ្នឹងទទួលបានបទពិសោធន៍ ការយល់និងជំនាញដែលខ្លួនកំពុងធ្វើ ស្គាល់
មនុស្សជុំវិញខ្លួន មានការវិនិឆ្ឆ័យឆ្ងាយជាងមុន។



8, គោលដៅ

   គោលដៅ យើងម្នាក់ៗតែងតែមានគោលបំណងក្នុងការសម្រេចការងារដែលកំពុងតែធ្វើ
បន្ទាប់ពីបានអាននូវចំណុចទាំង ៧ អ្នកប្រាកដជាយល់ថាគោលដៅមានសារៈសំខាន់យ៉ាងណា
សម្រាប់មនុស្សគ្រប់រូប ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត៕









BY: LELE

Post a Comment

0 Comments