អាជ្ញាធរបារាំងបញ្ឈប់មិនឱ្យដាក់ឈ្មោះកូនដូច Griezmann​ និង Mbappe


    ឪពុកម្ដាយដែលបានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនថា Griezmann Mbappe ដែលជាឈ្មោះតារាជើងឯក World Cup 2018 ពីរដួងនោះ អាចត្រូវអាជ្ញាធរបារាំងបញ្ឈប់មិនឱ្យដាក់។



    មានក្មេងប្រុសម្នាក់កើតនៅ Brive ភាគខាងត្បូងប្រទេសបារាំង ទីដែលបញ្ហាត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញាសាធារណៈ ដោយសារតែឈ្មោះខាងលើ។ កំណើតរបស់ក្មេងកាលពីដើមខែវិច្ឆិកានេះជាករណីទី១ដែលត្រូវបានរាយការណ៍ដោយកាសែត La Montagne។
ប្រភពព័ត៌មានរាយការណ៍ថាប្រសិនចៅក្រមម្នាក់បង្គាប់ឱ្យប្ដូរឈ្មោះ ឈ្មោះនោះនឹងត្រូវបានលុបចេញពីបញ្ជីហើយបន្ទាប់មកឪពុកម្ដាយនឹងត្រូវបានស្នើឱ្យដាក់ឈ្មោះថ្មីដល់កូន។
ច្បាប់នៅប្រទេសបារាំងអនុញ្ញាតឱ្យអាជ្ញាធរអាចបដិសេធការដាក់ឈ្មោះនានា ប្រសិនបើឈ្មោះទាំងនោះផ្ទុយនឹងផលប្រយោជន៍របស់កុមារ។
Antoine Griezmann និង Kylian Mbappe បានរះក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ី ស្របពេលបារាំងឈ្នះជើងឯក។
     ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Griezmann របស់ Atletico Madrid និងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Mbappe របស់ Paris St Germain រកបាន​ម្នាក់​៤គ្រាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោករដូវក្ដៅនេះ។
កាលពីឆ្នាំ២០១៥ តុលាការបារាំងបានរារាំងគូស្នេហ៍មួយគូពីការដាក់ឈ្មោះកូនស្រីរបស់ពួកគេថា Nutella បន្ទាប់ពីការរីករាលដាល hazelnut ដោយតុលាការសម្រេចថាឈ្មោះនោះនឹងធ្វើឱ្យនាងក្លាយជាផ្ទាំងស៊ីបនៃការសើចចំអក។ ចៅក្រមបានបង្គាប់ឱ្យក្មេងនោះប្រើឈ្មោះ Ella ជំនួសវិញ៕




By: Dig88sport

Post a Comment

0 Comments