ល្បិចទាំង ៧ ចំណុចអាចទទួលបានកាចាប់អារម្មណ៏ពី Crush !!!


   នៅ​ពេល​ត្រូវ​បាន​មនុស្ស​យើង​លួច​ស្រលាញ់ ចាប់​អារម្មណ៍​គឺ​ជា​អារម្មណ៍​ដ៏​រំភើប​បំផុត តែ​ផ្ទុយ​មក​វិញ បើ​ត្រូវ​គេ​មិន​មើល​ដល់​វិញ​គឺ​ពិបាក​ទ្រាំ​ខ្លាំង​ណាស់។ ដើម្បី​កុំ​ឲ្យ​គេ​មិន​រវីរវល់​ជាមួយ អាច​ប្រើ​តិចនិក​ខាង​ក្រោម​បាន។
១. ប្រាស្រ័យ​ទាក់ទង​ដោយ​ភ្នែក
ជានិច្ចកាល លួច​មើល​គេ​ប៉ុន្មាន​វិនាទី ហើយ​ពេល​គេ​មើល​មក​វិញ​ចាំ​បែរ​មុខ​ចេញ នឹង​ធ្វើ​ឲ្យ​ងឿង​ឆ្ងល់​ចាប់​អារម្មណ៍​លើ​យើង​វិញ។ តែ​ត្រូវ​ចាំ​ថា មិន​អាច​សម្លឹង​មើល​យូរ​ពេក​នោះ​ឡើយ បើ​មិន​ដូច​នោះ​ទេ គេ​នឹង​គិត​ថា​យើង​ជា​មនុស្ស​ចម្លែក។

២. ក្លាហាន​ពេល​នៅ​ជាមួយ​គេ
មួយ​ចំណុច​ទៀត​នោះ​គឺ​មិន​ត្រូវ​អៀនប្រៀន ឬ​គេចវេះ​ពេល​នៅ​ក្បែរ​នោះ​ឡើយ ព្រោះ​ទង្វើ​នេះ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មិន​ចាប់​អារម្មណ៍​នឹង​អ្នក​ជាង​មុន​ទៅ​ទៀត។
៣. ស្លៀក​ពាក់​ឲ្យ​បាន​ស្អាត
នៅ​ពេល​ដឹង​ថា​មាន​ឱកាស​នៅ​ក្បែរ​គេ គួរ​ជ្រើស​រើស​យក​សំលៀកបំពាក់​ណា​ដែល​ស្អាត​យក​មក​ស្លៀកពាក់​ដើម្បី​ទាក់​ភ្នែក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សំលៀកបំពាក់​ស្អាត​ក៏​ជា​ជំនួយ​មួយ​ផ្នែក​មិន​តូច​ដែរ។
៤. បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន
បង្ហាញ​ឲ្យ​គេ​ឃើញ​ពី​ចំណុច​ល្អ​របស់​អ្នក។ ប្រសិន​បើ​អ្នក​មាន​ស្នាម​ញញឹម​ស្អាត អ្នក​គួរ​ញញឹម​ឲ្យ​បាន​ច្រើន។
៥. ធ្វើ​ខ្លួន​រវល់
មនុស្ស​មាន​ទំនោរ​រៀន​នូវ​អ្វី​ពី​អ្នក​ដទៃ​ដែល​ខ្លួន​មិន​ចេះ។ ដូច​នេះ​បើ​អ្នក​ធ្វើ​ជា​រវល់​ព្រោះ​ណា​មួយ នឹង​ធ្វើ​គេ​សង្កេត​ថា​តើ​អ្នក​កំពុង​ធ្វើ​អ្វី​បាន​ជា​រវល់​មិន​ឈប់​សោះ។
៦. ទាក់ទាញ​ដោយ​ក្លិន​ក្រអូប
ក្លិន​ទឹក​អប់ ឬ​ទឹក​បាញ់​ខ្លួន​ទាក់ទាញ​មនុស្ស​បាន​យ៉ាង​ងាយ។ ក្លិន​ទឹក​អប់​ដែល​មាន​ក្លិន​ស្រាល​ហើយ​ជាប់​បាន​យូរ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ជៀសវាង​ក្លិន​ទឹក​អប់​ណា​ដែល​ឆួល​ខ្លាំង ធំ​ក្លិន​ហើយ​ចង់​ក្រពុល​មុខ។
៧. បង្ហាញ​ពី​ភាព​កំប្លែង
មនុស្ស​ដែល​កំប្លុកកំប្លែង​នឹង​ងាយ​ទទួល​បាន​ចំណាប់​អារម្មណ៍​ជាង​អ្នក​ស្ងប់ស្ងាត់​ច្រើន​ណាស់។ យ៉ាងណាក៏ដោយ ត្រូវ​ដឹង​ពី​កម្រិត​នៃ​ការ​និយាយ​លេង បើ​និយាយ​ហួស​ពេក​នឹង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អត់​អំណោយទាន៕







Article: Kanhasabay
By:LELE

Post a Comment

0 Comments