គ្រូរបស់ Tottenham Hotspurs ជឿថាក្រុមលោកនិងអាចបំបាក់ Barcelona នៅ​កីឡដ្ឋាន​ Camp Nou


  អ្នកចាត់ការ​ក្លឹប​ Tottenham Hotspurs លោក​ Mauricio Pochettino បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មាន​ភាព​ជឿជាក់​លើ​កូន​ក្រុម​របស់​លោក​ថា​ អាច​បំបាក់​ក្រុម​ Barcelona នៅ​កីឡដ្ឋាន​ Camp Nou ហើយ​ឡើង​ទៅ​វគ្គ​បន្ទាប់​នៃ UEFA Champions Leauge។



   Pochettino បាន​លើក​ឡើង​ថា​៖ ” Barcelona ជា​ក្រុម​ល្អ​មួយ​ក្នុង​ទ្វីប​អឺរ៉ុប​ ហើយ​ពួកគេ​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​។ ពួក​យើង​គោរព​ក្លឹប​នេះ​ដែរ​ ប៉ុន្តែ​យើង​ជឿ​ថា​ យើង​អាច​ឈ្នះ។ យើង​ត្រូវ​តែ​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ ព្រម​ទាំង​មាន​កម្លាំង​កាយ​និង​ស្មារតី​ល្អ ” ។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​អ្នកមាន​បុណ្យ​ Barcelona មិន​ដែល​ចាញ់​ក្នុង​ដី​របស់​ខ្លួន​ឡើយ នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ចាប់ពី​ឆ្នាំ ២០១៣​មក។

   ក្រោយ​ពី​ឈ្នះ Inter Milan ១-០ កាល​ពី​យប់​ថ្ងៃ​ពុធ​ ក្លឹប​ Tottenham Hotspur កំពុង​ឈរ​លេខ​ ២ ហើយ​មាន​ ៧​ពិន្ទុ ខណៈ​លេខ៣ បាន​ទៅ​លើ​ក្លឹប​ Inter Milan តែ​មាន​ ៧​ពិន្ទុ​ស្មើ​គ្នា។ ចំណែក​ឯ​​ក្លឹប​ Barcelona ឈរ​កំពូល​តារាង​ដោយ​មាន​ ១៣​ពិន្ទុ​ក្នុង​ដៃ៕







By: LELE

Post a Comment

0 Comments