កីឡាករដែលមានប្រាក់ខែច្រើនជាងគេនៅ Premier League


   Premier League គឺជាក្របខណ្ឌបាល់ទាត់កំពូល​របស់អង់គ្លេស ដែល​មាន​កីឡាករប្រមាណ ៥០០នាក់​កំពុងតែលេងក្នុងក្លឹប​ចំនួន ២០ នៅរដូវកាល ២០១៨-២០១៩នេះ។ កីឡាករនីមួយៗដែលលេងក្នុងក្របខណ្ឌ Premier League សុទ្ធតែទទួលបានចំណូល និង​ភាពល្បីល្បាញជាទីគាប់ចិត្ត។ ក្នុងនោះ ក៏មានកីឡាករ ៦នាក់ ដែលទទួលបានប្រាក់ឈ្មួល ច្រើនជាងគេ​ក្នុង​ក្របខណ្ឌនេះផងដែរ។
កីឡាករទាំង ៦នាក់ ដែលទទួលបាន​ប្រាក់ឈ្មួលប្រចាំសប្តាហ៍ច្រើនជាងគេ ក្នុង​ Premier League រួមមាន៖
១. Romelu Lukaku មានប្រាក់ឈ្មួល ២៥ម៉ឺនផោន ក្នុងមួយសប្តាហ៍
២. Kevin De Bruyne​ ទទួលបានប្រាក់ឈ្មួល ២៨ម៉ឺនផោន​ ក្នុងមួយសប្តាហ៍
៣​. N’Golo Kante ទទួលបានប្រាក់ឈ្មួល ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍
៤. Paul Pogba ទទួលបានប្រាក់ឈ្មួល ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍
៥. Mesut Ozil ទទួលបាន​ប្រាក់ឈ្មួល ៣០៦,២៥០ផោន ក្នុងមួយសប្តាហ៍
៦. Alexis Sanchez ទទួលបានប្រាក់ឈ្មួល ៣១៥,០០០ផោន ក្នុងមួយសប្តាហ៍
By: LELE

Post a Comment

0 Comments