ជីវិតមានន័យគឺត្រូវរស់នៅដើម្បីខ្លន​ឯង និងរីករាយចំពោះមនុស្សគ្រប់គ្នា



    មនុស្សគ្រប់រូបមិនគួរស់នៅក្មុងអតីតកាលនោះទេ ភាពជោគជ័យកំពុងតែនៅខាងមុខហើយពេលនេះអ្នកកំពុងតែរស់នៅបច្ចុប្បន្នកាលយើងកំពុងតែប្រឈមុខនិងបញ្ហានៅខាងមុខ ចំពោះអ្វីដែលបានកន្លងផុតត្រូបំភ្លេចចោលខ្លះមិនមែនស្ពាយវានៅតាមខ្លួនរហូតនោះទេ ត្រូវធ្វើអ្វិដែលអ្នកចង់បាននៅពេលខាងមុខ ក្តិស្រមៃ ក្តីបំណង អ្នកគិតថាចង់បានអ្វីសម្រាប់ខ្លួន។

១, រស់នៅក្នុងពេលបច្ចប្បន្ន៖
​    ការគិតរបស់មនុស្សម្នាក់ៗមានសារៈសំខាន់ ប្រសិនបើអ្នកនៅតែគិតពីអតិតកាលរបស់អ្នកវាមិនបានជួយអ្នកអោយមានការរីកចំរើននោះទេហើយវាជាឧបសគ្គដ៏ធំរបស់អ្នកទៀតផង។


២, ទទួលស្គាល់កំហុស៖

 មនុស្សម្នាក់ៗតែងតែមានកំហុស ដោយការមានកំហុសនោះតិចរឺច្រើននោះតាមមនុស្សនិមួយៗ មិនមែនអោយតែមានកំហុសច្រើនសុទ្ធតែជាមនុស្សមិនល្អនោះទេ ប៉ុន្តែអ្នកត្រូវរៀនពីកំហុសទាំងនោះនិងទទូលយកវា ហើយត្រូវអភិវឌ្ឍន៍ខ្លួនឯងបានល្អឡើងវិញ

៣, មានពេលវេលាសម្រាប់ខ្ឡួនឯង៖

  ទាំងពេលវេលាការងារ  ពេលសម្រាប់គ្រួសា​ និងសម្រាប់ខ្លួនឯង ត្រូវមានពេលរកលុយនិងពេលដើរលេងលំហែរកាយខ្លះ ទើបជីវិតរបស់អ្នកមានន័យ។


៤, រៀនទទួលយកនូវកាពិត៖

   ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ គឹត្រូវបានជួបនៅអ្វីដែលថ្មី ​កាជួប កាបែក អ្នកមិនអាចរត់គេចពីវាបានទេ អ្នកត្រូវតែរៀនទទួលយកព្រមយកវា ព្រោះវាជាកាពិតហើយត្រូវសម្របទៅតាមពេលវេលា។

៥, មានភាពស្មោះត្រង់ចំពោះខ្លួនឯង៖

យើងម្នាក់ៗតែងតែមិនដែលគោរពនូវគោលការណ៍ខ្លួនឯងណាស់ ភាគតិចណាស់ដែលបានធ្វើតាមនូវកាគិតនិង អនុវត្តទៅតាមផែនការរបស់ខ្លួន ដូចនេះត្រូវមានភាពស្មោះត្រងចំពោះខ្លួនឯង ព្រោះថាកាគិតរបស់មនុស្សម្នាក់មានភាពខុសគ្នា កាជោគជ័យក៏ខុសគ្នាដែរ។

៦, កាផ្លាស់ប្តូរនិងកាច្នៃប្រឌិត៖

  ការស់នៅតែងតែមានការច្នៃប្រឌិត យើងបានផ្លាស់ប្តូររៀងរាល់ថ្ងៃ ត្រូវមានគំនិតថ្មីជានិច្ចក្នុងបង្គើតអ្វីមួយ ការស់នៅជាប្រចាំត្រូវតែមានការអភិវឌ្ឍន៍ មនុស្សយើងមិនមែនរស់នៅក្នុងភាពដដែលៗនោះទេ បណ្តុះគំនិតក្នុងកាបង្គើតអ្វីមួយមិនថាជាអ្វីនោះទេ ព្រោះយើងបានធ្វើវា។



៧, ភាពជឿជាក់លើខ្លួនឯង

  ត្រូវមានភាពជឿជាក់លើខ្លួន មិនថាអ្នកធ្វើនោះមានកំហុសឆ្គងក៏ដោយ កុំខ្វលពីសំដីរបស់អ្នកដ៏ទៃ ដែលជាឧបសគ្គដែលធ្វើអោយអ្នកមិនអាចទៅមុខទៅរងគោលដៅមួយដែលអ្នកចង់បាន ត្រូវមានចិត្តក្លាហានទទួលយកនូវភាពភ័យខ្លាចទាំងនោះ និងតាំងចិត្តអោយបានខ្ពស់ អ្នកនិងសម្រាច់នូវគោលដៅនោះមិនខាន។

៨, ស្គាល់ពាក្យថាគ្រប់គ្រាន់៖

ក្នុងន័យនេះមិនមែនអោយអ្នកឈប់ធ្វើអ្វីនោះទេ ពាក្យថាគ្រប់គ្រាន់គឺសំដៅលើចិត្តរបស់អ្នកដែលមិនមានភាពលោភលន់ កេងប្រវ៍ញរបស់អ្នកដ៏ទៃ ដែលបមពេញចិត្តខ្លួនឯងអ្វីដែលបានមកពីមិនស្មោះ ដោយទឹកភ្នែករបស់អ្នកដ៏ទៃ ដូចនេះត្រូវរៀនគ្រប់គ្រងចិត្តរបស់អ្នក ក្នុងការចង់បានអ្វីមួយ ដែលមិនមែនជាតម្រូវការ។

៩, ការគិតវិជ្ជមាន៖

អ្នកត្រូវតែមានកាអធ្យាស្រ័យច្រើននៅក្នុងចិត្ត ព្រះពុទ្ធក៏បានមានពុដ្ធិការដែរថា "ការមិនប្រកាន់ខឹងអ្នកណាម្នាក់គឺជាក្តីសុខរបស់អ្នក" ត្រូវចាំថាមនុស្សម្នាក់ៗមានកាគិតមិនដូចគ្នាទេ ដូចនេះអ្នកគួរតែមានអធ្យាស្រ័យខ្ពស់ក្នុងការរស់នៅ។

១០, មានចិត្តសប្បុរស៖

​​ នៅពេលដែលអ្នកកំពុងតែរក អ្នកត្រូវតែចំណាយផងដែរ ចំណាយទៅលើអ្វីដែលជាសប្បុរស ធ្វើជាទានសំរាប់អ្នកដែលកំពុងត្រូវការជំនួយ​ តើអ្នកដឹងទេកាចែករំលែកអាចធ្វើអោយអ្នកមានអារម្មណ៍រីករាយ មិងមានថាមពលទៀតផង។


   ១១,​ កំណត់គោលដៅ៖
​     ការកំណត់គោលដៅ គឺជាអ្វីដែលយើងម្នាក់ៗត្រូវតែមាន តើយើងត្រូវមានអ្វីខ្លះ មានផែនការ សុខភាពល្អ មានទំនាក់ទំនងល្អ​ ចែករំលែក ចំនាញ ចំនេះដឹង កាច្នៃប្រឌិត ។





By: LEAK


Post a Comment

0 Comments