Salah រំកិលខ្លួនឡើងកំពូលតារាកីឡាករ អាហ្វ្រិក ដែលរកគ្រាប់បាល់ច្រើននៅ UCL


       តារាឆ្នើម​របស់​ក្លឹប​ហង្សក្រហម Mohamed Salah បាន​រកគ្រាប់​បាល់​ជួយ​ក្រុម​របស់​ខ្លួន​ឡើងទៅវគ្គ ១៦ ក្រុម​ក្នុង​ការប្រកួត​ យូហ្វាឆេមពានស៍ និង​បាន​ក្លាយ​ជាកីឡាករ​អាហ្វ៊្រិក​ដែលរកបាន​គ្រាប់​បាល់​ច្រើន​ជាងគេលំដប់ទី ៤ ​ក្នុងប្រវត្តិសាស្ត្រ​នៃ​​ព្រឹត្តិការ​ណ៍​នេះ​ ហើយ​ដែល​គេ​អាច​នៅ​រក​បាន​គ្រាប់​បាល់​ច្រើន​ទៀត​ទម្រាំ​ដល់​ចប់។


       គិត​ត្រឹម​ជ័យ​ជម្នះ​លើក្រុម​ Napoli ១-០ កាលពីយប់ថ្ងៃពុធ Salah រកបាន ១៦ គ្រាប់​ឲ្យក្រុម​នៅលីគកំពូលអឺរ៉ុប ច្រើនជាង កីឡាករ​ខ្សែ​បយុទ្ធឆ្នើមរបស់ក្រុម​កាំភ្លើង​ធំ Pierre-Emerick Aubameyang ដែល​រកបាន ១៥ គ្រាប់ កាលលេង​នៅក្លឹប Borussia Dortmund ដែល​ស្ថិត​នៅក្នុង​ចំណោម​កំពូល​កីឡាកររកគ្រាប់បាល់​របស់​​អាហ្វ៊្រិក​។
គ្រាប់​បាល់​ថ្ងៃពុធ​នេះ​ជាគ្រាប់​ទី ១៤ របស់​គេ​សម្រាប់​ក្លឹបហង្ស​ក្រហម ក្នុង​ព្រឹត្តិការណ៍នេះ​គិត​ចាប់ពី​ពេល​គេ​បាន​មក​ចូល​រួម​ជាមួយក្លឹប​នេះ គឺស្មើ​នឹង វីរបុរស​របស់ក្រុម​ហង្សក្រហម Ian Rush ដែល​មាន​តែ​កំពូល​កីឡាករ​ Steven Gerrard ប៉ុណ្ណោះដែលរកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ​សម្រាប់​ព្រឹត្តិការ​ណ៍ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹបដែលរហូតដល់ ៣០គ្រាប់​ឯណោះ។

  ម្រាប់​រដូវកាល ២០១៨/១៩ នេះ Salah រកបាន ១៣ គ្រាប់​ពីគ្រប់​កម្មវិធី​ប្រកួតទាំងអស់ ហើយ​បើ​សរុប​ចាប់ពី​ចូល​រួមជាមួយក្លឹប​នេះ គេ​រកបាន ៥៧គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៧៥លើក។






BY: Dig88sport

Post a Comment

0 Comments