មកដឹងពីប្រវត្តរបស់ប្រធានក្លឹបវយ័ក្មេងរបស់ INTER MILAN ដែលទើបឡើងកាន់តំណែង

កាល​ពី​ល្ងាច​មិញ​នេះ​ ក្លឹប​អ៊ីតាលី Inter Milan បាន​ប្រកាស​ថា​ លោក​ Steven Zhang ជា​ប្រធាន​ក្លឹប​ថ្មី​ តាម​រយៈ​ការ​ផុស​វីដេអូ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​។
លោក​ Steven Zhang បាន​ក្លាយ​ជា​ប្រធាន​ក្លឹប​ក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Inter ដោយ​លោក​មាន​អាយុ​ ២៦​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​គឺ​ជា​កូន​របស់​Zhang Jindongដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អគ្គិសនី​បោះ​ដុំ​របស់​ចិន Suning Holdings Group។ ក្រុមហ៊ុន​នេះ​ដែរ​បាន​ទិញ​ភាគហ៊ុន​មួយ​ចំនួន​ធំ​របស់​ក្លឹប​នៅ​ក្នុង​ឆ្នាំ​ ២០១៦។


ប្រធាន​ក្លឹប​ជនជាតិ​ចិន​វ័យ​ក្មេង​នេះ​ បាន​ស្ថិត​ក្នុង​ជួរ​​ថ្នាក់​ដឹកនាំ​ក្លឹប​នៅ​រយៈពេល​ ២​ឆ្នាំ​ចុង​ក្រោយ​ មុន​នឹង​ឡើង​ជំនួស​ប្រធាន​ចាស់​ជនជាតិ​ឥណ្ឌូណេស៊ី Erick Thohir ដែល​កាន់​តំណែង​បាន​ ៥​ឆ្នាំ៕






Dig88sport
By: LELE

Post a Comment

0 Comments